Luke 9

ព្រះយេស៊ូចាត់​​សាវក​ទាំង​ដប់​ពីរ​

1កាល​បាន​ហៅ​សាវក​ទាំង​ដប់ពីរ​ជុំគ្នា​ហើយ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ពួកគេ​មាន​ឫទ្ធានុភាពនិងសិទ្ធិអំណាចលើ​ពួក​អារក្សទាំងអស់ព្រមទាំងប្រោសជំងឺផ្សេងៗឲ្យបានជា 2ហើយព្រះអង្គ​ក៏ចាត់ពួកគេ​ឲ្យ​ចេញទៅ​ប្រកាស​អំពី​នគរព្រះជាម្ចាស់និងប្រោស​ពួក​អ្នកជំងឺឲ្យបានជា 3ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«ពេល​ធ្វើដំណើរកុំយកអ្វី​ទៅជាមួយ​ឲ្យសោះ​ទោះជាឈើច្រត់ថង់យាមនំប៉័ងប្រាក់ក្ដី​ហើយ​ម្នាក់ៗមិន​ត្រូវ​មានអាវ​ពីរ​បន្លាស់​ទេ 4ផ្ទះណាក៏ដោយ​ដែល​អ្នករាល់គ្នា​បាន​ចូល​ចូរ​ស្នាក់នៅ​ផ្ទះ​នោះ​រហូតដល់​អ្នករាល់គ្នា​ចេញពីទីនោះ 5ចំពោះអស់អ្នកដែលមិនទទួលអ្នករាល់គ្នា​ពេល​ចេញពីក្រុងនោះ​ចូរ​រលាស់ធូលីដីពីជើង​របស់​អ្នករាល់គ្នាចុះដើម្បី​ទុកជា​ទីបន្ទាល់ដល់ពួកគេ» 6ពួកគេក៏​ចេញទៅ​និង​បាន​ធ្វើដំណើរពីភូមិមួយទៅ​ភូមិ​មួយ​ប្រកាសដំណឹងល្អ​និង​ប្រោស​ជំងឺ​នៅគ្រប់ទីកន្លែងឲ្យបានជា

ស្ដេច​ហេរ៉ូឌ​ចង់​ជួប​​ព្រះយេស៊ូ

7កាលហេរ៉ូឌជាស្ដេចត្រាញ់​បាន​​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើតឡើង​ស្ដេច​ក៏​គិតមិនយល់ព្រោះ​មាន​អ្នក​ខ្លះនិយាយថា​លោក​យ៉ូហាន​ត្រូវបាន​ប្រោស​ឲ្យ​រស់ពីស្លាប់ឡើងវិញ 8អ្នកខ្លះទៀតថា​លោក​អេលីយ៉ា​បាន​លេចមកប៉ុន្ដែ​ពួក​អ្នក​ឯ​ទៀតថា​មាន​អ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុន​បាន​រស់ឡើងវិញ 9រីឯស្ដេច​ហេរ៉ូឌ​វិញ​បាន​មានបន្ទូលថា៖ ​«ខ្ញុំ​បាន​កាត់ក​លោក​យ៉ូហានហើយចុះ​តើ​ម្នាក់​នេះជាអ្នកណា​បានជា​ខ្ញុំ​​ហេតុការណ៍​អំពីគាត់យ៉ាងដូច្នេះ?» ​ស្ដេចក៏ចង់ជួបព្រះអង្គ

ព្រះយេស៊ូប្រទានអាហារ​​មនុស្សប្រាំ​ពាន់​នាក់​

10ពេល​ពួក​សាវក​បាន​ត្រលប់​មក​វិញ​ហើយ​ក៏​រៀបរាប់ប្រាប់ព្រះអង្គ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើហើយ​ព្រះអង្គ​ក៏​នាំពួកគេ​ចេញទៅ​ដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា 11ប៉ុន្ដែពេលបណ្ដាជន​បាន​ដឹង​ក៏​ទៅតាមព្រះអង្គហើយ​ព្រះអង្គ​បាន​ស្វាគមន៍ពួកគេ​និង​មានបន្ទូល​ទៅ​ពួកគេអំពីនគរព្រះជាម្ចាស់ព្រមទាំង​បាន​ប្រោស​អស់​អ្នកដែលត្រូវការប្រោសឲ្យជាឲ្យបានជាដែរ 12នៅពេលថ្ងៃចាប់ផ្ដើមជ្រេ​សាវក​ទាំង​ដប់ពីរ​បាន​ចូលមកជិតទូលព្រះអង្គថា៖ ​«សូម​រំសាយបណ្ដាជន​ឲ្យទៅ​ស្រុក​ភូមិនិងស្រែចម្ការ​នៅ​ជុំវិញដើម្បី​ឲ្យ​ពួកគេ​រកម្ហូបអាហារនិង​កន្លែង​ស្នាក់នៅដ្បិតកន្លែងនេះនៅដាច់ពីគេ»។ 13ប៉ុន្ដែព្រះអង្គ​មានបន្ទូលទៅពួកគេថា៖ ​«ចូរ​អ្នករាល់គ្នាឲ្យ​អាហារ​ពួកគេបរិភោគ​ផង» ​ប៉ុន្ដែពួកគេ​បាន​ទូលវិញថា៖ ​«យើងមាន​តែ​នំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ​ប៉ុណ្ណោះ​លុះត្រាតែយើងទៅទិញអាហារសម្រាប់ប្រជាជន​ទាំង​នេះ» 14ព្រោះមាន​មនុស្ស​ប្រុសប្រហែលប្រាំពាន់នាក់។ ​ព្រះអង្គ​មានបន្ទូលទៅ​ពួក​សិស្សព្រះអង្គថា៖ ​«ចូរ​ឲ្យ​ពួកគេអង្គុយ​ជា​ក្រុម​ក្នុង​មួយ​ក្រុម​ហាសិបនាក់​ចុះ»។ 15ពួកគេក៏​បាន​ធ្វើដូច្នោះហើយ​មនុស្ស​ទាំងអស់​ក៏​អង្គុយចុះ 16កាលព្រះអង្គ​បាន​យក​នំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះមក​ក៏​ងើយមើលទៅស្ថានសួគ៌​ទាំង​អរព្រះគុណ​សម្រាប់​អាហារទាំងនោះរួចកាច់​ឲ្យ​ទៅ​ពួក​សិស្ស​ដើម្បី​រៀបចំនៅមុខបណ្ដាជន 17ពួកគេក៏​បាន​បរិភោគឆ្អែតស្កប់ស្កល់គ្រប់ៗគ្នាហើយគេប្រមូលចំណិតនំប៉័ងនៅសល់​បាន​ដប់ពីរកន្ដ្រក

លោកពេត្រុស​ប្រកាស​​​ថា​​ព្រះយេស៊ូ​ជា​​ព្រះមែស៊ី​

18នៅពេលមួយកាលព្រះអង្គ​កំពុង​អធិស្ឋាន​នៅដាច់​ដោយឡែក​ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយព្រះអង្គ​ព្រះអង្គ​បាន​មានបន្ទូលសួរពួកគេថា៖ ​«តើ​បណ្ដាជននិយាយថាខ្ញុំជាអ្នកណា 19ពួកគេក៏ទូលឆ្លើយថា៖ ​«ជា​លោក​យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកប៉ុន្ដែ​អ្នក​ឯទៀត​ថា​ជា​លោក​អេលីយ៉ាហើយ​អ្នក​ផ្សេងទៀតថា​ជា​អ្នកនាំព្រះបន្ទូលម្នាក់នៅជំនាន់មុន​ដែល​បាន​រស់ឡើងវិញ»។ 20ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចុះអ្នករាល់គ្នាវិញថាខ្ញុំជាអ្នកណា​ដែរ?» ​លោក​ពេត្រុស​ទូល​ឆ្លើយថា៖ ​«លោក​ជា​ព្រះ​គ្រិស្ដ​របស់​ព្រះជាម្ចាស់»។

ព្រះយេស៊ូប្រាប់​ឲ្យដឹងជា​​មុន​អំពីការ សោយទិវង្គត​ និងការ​រស់​ឡើង​វិញ​របស់ព្រះអង្គ

21ប៉ុន្ដែ​ព្រះអង្គ​បាន​ព្រមានពួកគេ​ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់អ្នកណា​ម្នាក់​ពី​ការ​នេះទេ 22ព្រះអង្គមានបន្ទូលថា៖ ​«កូនមនុស្សត្រូវតែ​ទទួល​រងទុក្ខជាច្រើនត្រូវ​ពួក​ចាស់ទុំ​ពួក​សម្ដេចសង្ឃនិង​ពួក​គ្រូវិន័យជំទាស់និងសម្លាប់​ហើយ​លោក​នឹង​រស់ឡើងវិញនៅថ្ងៃទីបី»។

អ្នកដែលអាចធ្វើ​ជា​​សិស្ស​របស់ព្រះយេស៊ូ

23ព្រះអង្គ​បាន​មានបន្ទូលទៅ​គេ​ទាំងអស់គ្នាថា៖ ​«បើអ្នកណាចង់មកតាមខ្ញុំ​អ្នកនោះ​ត្រូវ​លះបង់ខ្លួនឯងលីឈើឆ្កាង​របស់​ខ្លួនរាល់ថ្ងៃមកតាមខ្ញុំចុះ 24ដ្បិតអ្នកណា​ដែលចង់រក្សាជីវិតខ្លួន​អ្នកនោះ​នឹង​បាត់ជីវិតទៅប៉ុន្ដែ​អ្នកណា​ដែលបាត់ជីវិតខ្លួនដោយព្រោះខ្ញុំអ្នកនោះ​នឹង​បានជីវិតវិញ 25បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូលតែ​ត្រូវ​វិនាសបាត់បង់ជីវិតខ្លួន​តើ​មាន​ប្រយោជន៍អ្វី? 26ដ្បិតអ្នកណាខ្មាស​គេ​ដោយសារ​ខ្ញុំនិងពាក្យរបស់ខ្ញុំកូនមនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នកនោះវិញនៅពេលដែល​លោក​មកនៅក្នុង​សិរី​រុងរឿង​របស់​លោកនិងរបស់ព្រះវរបិតាព្រមទាំង​ពួក​ទេវតាបរិសុទ្ធ 27ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាមាន​អ្នក​ខ្លះ​ក្នុងចំណោម​ពួក​អ្នក​កំពុង​ឈរនៅទីនេះនឹងមិនស្គាល់សេចក្ដីស្លាប់ឡើយលុះត្រាតែឃើញនគរព្រះជាម្ចាស់»។

សិរីរុងរឿង​របស់ព្រះយេស៊ូ

28ប្រហែលជាប្រាំបីថ្ងៃក្រោយពី​បាន​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះព្រះអង្គ​បាន​នាំ​លោក​ពេត្រុស​លោក​យ៉ូហាននិង​លោក​យ៉ាកុបឡើងទៅលើភ្នំជាមួយ​ដើម្បី​អធិស្ឋាន 29ពេលព្រះអង្គ​កំពុង​អធិស្ឋានព្រះភក្ដ្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់ប្រែអាវ​របស់​ព្រះអង្គ​ប្រែជា​ភ្លឺចាំង 30ហើយមើល៍​មាន​បុរសពីរនាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គគឺជា​លោក​ម៉ូសេនិង​លោក​អេលីយ៉ា 31ដែលបាន​លេចមកក្នុង​សិរី​រុងរឿង​ទាំង​និយាយ​ពី​ការសោយទិវង្គត​របស់​ព្រះអង្គដែលនឹងត្រូវសម្រេចនៅ​ក្រុង​យេរូសាឡិម 32លោកពេត្រុសនិង​ពួក​អ្នក​នៅ​ជាមួយគាត់បានងងុយដេកយ៉ាងខ្លាំងប៉ុន្ដែ​កាល​ពួកគេ​ភ្ញាក់ឡើង​ក៏​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គនិងបុរសពីរនាក់ដែល​កំពុង​ឈរ​ជាមួយ​ព្រះអង្គ 33កាលអ្នកទាំងពីរនោះចាកចេញពីព្រះអង្គទៅ​លោក​ពេត្រុស​បាន​ទូលទៅ​ព្រះ​យេស៊ូថា៖ ​«លោកគ្រូជាការល្អណាស់​ដែល​យើង​បាន​នៅទីនេះ​សូម​ឲ្យ​យើងធ្វើរោងបី​ទៅ​គឺ​មួយ​សម្រាប់​លោកមួយ​សម្រាប់​លោក​ម៉ូសេនិងមួយទៀត​សម្រាប់​លោក​អេលីយ៉ា» ​ប៉ុន្ដែ​គាត់​មិនដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​និយាយឡើយ 34ពេលគាត់​កំពុង​ទូល​ពី​សេចក្ដី​ទាំងនេះ​មាន​ពពកលេចមកគ្របបាំងពួកគេហើយ​ពួកគេ​ភ័យខ្លាចនៅពេលចូលទៅក្នុងពពកនោះ 35រួចមាន​សំឡេងចេញពីពពកមកថា៖ ​«នេះជាបុត្រ​របស់​យើងដែល​យើង​បាន​ជ្រើសរើស​ចូរ​ស្ដាប់តាមព្រះអង្គចុះ 36ក្រោយមានសំឡេងនោះឃើញ​តែ​ព្រះ​យេស៊ូ​មួយអង្គ​ប៉ុណ្ណោះហើយពួកគេក៏ស្ងាត់មាត់រួចនៅគ្រានោះ​ពួកគេ​មិន​បាន​ប្រាប់អ្វី​ដល់​អ្នកណាម្នាក់ឡើយ​អំពី​ហេតុការណ៍​ដែល​ពួកគេ​បាន​ឃើញ

ព្រះយេស៊ូបណ្ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​

37ថ្ងៃបន្ទាប់​ពេល​ពួកគេ​ចុះ​ពីភ្នំមកបណ្ដាជនច្រើនកុះករ​បាន​មកជួបព្រះអង្គ 38ហើយមើល៍​មាន​បុរសម្នាក់ស្រែកពីក្នុងចំណោមបណ្ដាជនមកថា៖ ​«លោកគ្រូអើយ! ​ខ្ញុំ​សូម​អង្វរ​សូម​មើលកូនប្រុស​របស់​ខ្ញុំផងព្រោះ​វា​ជា​កូន​តែមួយ​របស់​ខ្ញុំ 39ដ្បិតមាន​វិញ្ញាណមួយ​ចូល​ក្នុង​វាហើយស្រែកឡើងភ្លាមរួច​ផ្ដួល​កូនខ្ញុំ​ឲ្យ​ដួលប្រកាច់ប្រកិនបែកពពុះមាត់ហើយ​វា​ញាំញីកូនរបស់ខ្ញុំមិនងាយចេញឡើយ 40ខ្ញុំបាន​អង្វរ​ពួក​សិស្ស​របស់​លោក​ឲ្យ​ពួកគេ​បណ្ដេញវិញ្ញាណនោះចេញ​ដែរ​ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើបាន​សោះ»។ 41ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ ​«ជំនាន់មនុស្ស​គ្មាន​ជំនឿនិងមានចិត្ដវៀច​អើយ! ​តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយអ្នករាល់គ្នាដល់ពេលណា? ​តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់​ពេលណា? ​ចូរ​នាំកូនប្រុស​របស់​អ្នកមកទីនេះ!»។ 42ពេលកូននោះ​កំពុង​ចូលមកជិតនៅឡើយអារក្ស​បាន​ធ្វើឲ្យ​ដួលប្រកាច់ប្រកិន​ហើយ​ព្រះ​យេស៊ូក៏បន្ទោស​ដល់​វិញ្ញាណអាក្រក់នោះទាំងប្រោសក្មេងនោះឲ្យបានជារួចប្រគល់​ឲ្យ​ទៅ​ឪពុក​របស់​វាវិញ

ព្រះយេស៊ូ​ប្រាប់ឲ្យ​ដឹង​ជា​មុនម្ដងទៀត​​​អំពី​ការ​សោយទិវង្គតរបស់ព្រះអង្គ​

43មនុស្ស​ទាំងអស់​បាន​នឹកអស្ចារ្យចំពោះ​អំណាច​របស់​ព្រះជាម្ចាស់ហើយ​កាល​មនុស្ស​ទាំងអស់​កំពុង​ស្ងើចសរសើរចំពោះ​ការ​ទាំងឡាយដែល​ព្រះយេស៊ូ​បាន​ធ្វើ​នោះ​ព្រះអង្គ​បាន​មានបន្ទូលទៅ​ពួក​សិស្សព្រះអង្គថា 44«ចូរ​អ្នករាល់គ្នា​ផ្ទៀង​ត្រចៀកស្ដាប់ពាក្យទាំងនេះចុះ! ​ដ្បិតកូនមនុស្សនឹងត្រូវ​គេ​ប្រគល់ទៅក្នុងដៃ​របស់​មនុស្ស»។ 45តែពួកគេមិនយល់ព្រះបន្ទូលនេះទេដ្បិតត្រូវបានលាក់បាំងពីពួកគេដើម្បីមិន​ឲ្យ​យល់​ពី​សេចក្ដីនេះហើយ​ពួកគេ​ក៏​មិនហ៊ាន​ទូល​សួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ

អ្នកធំជាង​គេ​នៅ​នគរ​ព្រះជាម្ចាស់​

46មាន​ការប្រកែក​គ្នា​កើតឡើងក្នុងចំណោមពួកសិស្ស​គឺ​ថា​តើ​អ្នកណាជាអ្នកធំជាងគេ​ក្នុងចំណោម​ពួកគេ 47កាលព្រះ​យេស៊ូជ្រាបគំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ព្រះអង្គ​ក៏​យកក្មេង​តូច​ម្នាក់​ឲ្យ​មកឈរក្បែរព្រះអង្គ 48រួចព្រះអង្គ​បាន​មានបន្ទូល​ទៅ​ពួកគេថា៖ ​«អ្នកណា​ដែល​ទទួលក្មេង​តូច​នេះក្នុងឈ្មោះខ្ញុំ​នោះ​គឺ​ទទួលខ្ញុំហើយអ្នកណាទទួលខ្ញុំ​នោះ​គឺ​ទទួលព្រះអង្គដែល​បាន​ចាត់ខ្ញុំ​ឲ្យមក​ដែរដ្បិតអ្នកដែលតូចជាងគេក្នុងចំណោមអ្នកទាំងអស់គ្នាគឺអ្នកនោះហើយជាអ្នកធំ»។

ការ​ប្រើ​ព្រះនាម​ព្រះយេស៊ូ

49លោក​យ៉ូហានទូលឆ្លើយថា៖ ​«លោកគ្រូ​យើង​បាន​ឃើញមនុស្សម្នាក់បណ្ដេញអារក្សដោយឈ្មោះ​របស់​លោកហើយ​យើង​បាន​ឃាត់គាត់ព្រោះ​គាត់​មិន​បាន​ដើរតាមជាមួយយើងទេ»។ 50ប៉ុន្ដែព្រះ​យេស៊ូមានបន្ទូលទៅគាត់ថា៖ ​«កុំឃាត់​គាត់​អីដ្បិតអ្នកណាមិនប្រឆាំងអ្នករាល់គ្នា​នោះ​នៅ​ខាង​អ្នករាល់គ្នា​ហើយ»។

ពួក​​សាម៉ារី​មិន​ស្វាគមន៍​ព្រះយេស៊ូ

51កាលជិតដល់ថ្ងៃដែលព្រះអង្គ​ត្រូវ​លើកឡើងទៅ​ស្ថានសួគ៌​ព្រះអង្គ​ក៏​យាងតម្រង់ទៅ​ក្រុង​យេរូសាឡិម 52ព្រះអង្គបាន​ចាត់អ្នកនាំសារ​ឲ្យទៅ​មុនព្រះអង្គពួកគេក៏ចេញទៅ​និង​បាន​ចូលក្នុងភូមិមួយ​របស់​ពួក​សាម៉ារីដើម្បីរៀបចំ​សម្រាប់​ព្រះអង្គ 53ប៉ុន្ដែពួកសាម៉ារីមិន​បាន​ទទួលព្រះអង្គទេព្រោះគោលដៅ​របស់​ព្រះអង្គគឺ​កំពុង​យាងទៅ​ក្រុង​យេរូសាឡិម 54កាលលោក​យ៉ាកុបនិង​លោក​យ៉ូហានជាសិស្ស​បាន​ឃើញហើយ​ក៏​ទូលថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​ចង់​ឲ្យ​យើង​ហៅភ្លើងធ្លាក់ពី​លើ​មេឃមកបញ្ឆេះពួកគេដែរឬទេ 55ប៉ុន្ដែព្រះអង្គ​បាន​បែរមកបន្ទោសពួកសិស្ស​[​ថា៖ ​«អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​មាន​វិញ្ញាណ​បែបណា​ទេ 56ដ្បិតកូនមនុស្ស​មិនបានមក​ដើម្បី​បំផ្លាញ​ជីវិតមនុស្សទេ​គឺដើម្បី​សង្គ្រោះ​ពួកគេវិញ» ​]​រួច​ពួកគេ​ក៏​ចេញទៅភូមិផ្សេងទៀត

តម្លៃ​នៃ​ការ​ដើរ​តាម​ព្រះយេស៊ូ

57ពេល​ពួកគេ​កំពុង​ធ្វើដំណើរតាមផ្លូវ​មាន​បុរសម្នាក់ទូលទៅព្រះអង្គថា៖ ​«ខ្ញុំ​នឹង​ដើរតាមលោកទោះបី​លោក​ទៅ​ទីណា​ក៏ដោយ» 58ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«សត្វ​កញ្ជ្រោងមានរូងសត្វស្លាប​លើ​មេឃ​មាន​សំបុកប៉ុន្ដែកូនមនុស្សគ្មានកន្លែង​សម្រាប់​ដាក់ក្បាលកើយឡើយ»។ 59ព្រះអង្គមានបន្ទូលទៅ​ម្នាក់​ទៀតថា៖ ​«ចូរ​មកតាមខ្ញុំចុះ» ​ប៉ុន្ដែ​អ្នកនោះ​ទូលថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅបញ្ចុះសពឪពុក​របស់​ខ្ញុំជាមុនសិន» 60ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​ទុក​ឲ្យ​មនុស្ស​ស្លាប់បញ្ចុះគ្នាគេចុះ​រីឯ​អ្នក​វិញ​ចូរ​ទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។ 61មានម្នាក់ទៀតទូលដែរថា៖ ​«ព្រះអម្ចាស់អើយ! ​ខ្ញុំ​នឹង​ដើរតាមព្រះអង្គប៉ុន្ដែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំលា​ពួក​អ្នកផ្ទះ​របស់​ខ្ញុំសិន»។ 62ព្រះយេស៊ូមានបន្ទូលទៅគាត់​វិញ​ថា៖ ​«អ្នក​ដែល​ដាក់ដៃលើនង្គ័លហើយមើលទៅអ្វីៗនៅខាងក្រោយ​មិន​សម​នឹង​នគរព្រះជាម្ចាស់ឡើយ»។
Copyright information for KhmKCB